Episodit
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤៖
១.ខុទ្ទកាល័យលោក ហ៊ុន ម៉ាណែត មិនទទួលលិខិតរបស់បក្សកម្លាំងជាតិ ស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការ
២. លោក ថាក់ ស៊ីន ស្នើកម្ពុជាបង្ក្រាបអាគារឆបោកមួយកន្លែងនៅក្រុងប៉ោយប៉ែត
៣.ពលរដ្ឋ នៅខេត្តស្ទឹងត្រែងចោទថា អាជ្ញាធរលាក់បាំងព័ត៌មាន កន្លែងផលិតវល្លិរមៀតខុសច្បាប់
៤.សង្គមស៊ីវិលព្រួយបារម្ភចំពោះករណីពលរដ្ឋក្រីក្រមួយចំនួននៅខេត្តស្វាយរៀង នាំកុមារទៅសុំទាននៅវៀតណាម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤
១. សកម្មជននយោបាយ វឿង សំណាង ថាមិនរាថយទេ ទោះតុលាការបានកាត់ឱ្យលោកជាប់ពន្ធនាគារ៦ឆ្នាំក្ដី
២. មេធាវីខកចិត្តដែលតុលាការបំបែកសំណុំរឿងសកម្មជនកំពុងជាប់ឃុំ៣៧នាក់ ពាក់ព័ន្ធការបញ្ចេញមតិរឿង CLV
៣. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញជម្លោះដណ្ដើមម្ចាស់កម្មសិទ្ធិនៃកោះគជ់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
Puuttuva jakso?
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត ចាត់ទុកទស្សនៈដែលលើកឡើងថា អ្នកមានខ្សែទើបបានធ្វើធំ ជាការយល់ឃើញមិនត្រឹមត្រូវ
២. តុលាការក្រុងភ្នំពេញបញ្ជូនសំណុំរឿងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ទៅជំនុំជម្រះ
៣. តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តក្រចេះ ខកចិត្តចំពោះក្រសួងមហាផ្ទៃ ដែលគ្មានដំណោះស្រាយសម្រាប់វិវាទដីធ្លី
៤. ពលរដ្ឋខេត្តកំពង់ស្ពឺជិត១០០គ្រួសារ ប្ដេជ្ញាការពារព្រៃឈើក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដើម្បីទុកជាតំបន់ទេសចរធម្មជាតិ...រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
១. មន្ត្រីបក្សកម្លាំងជាតិ លោក គា វិសាល ផ្ដាំផ្ញើឱ្យអ្នកគាំទ្ររឹងមាំ ទោះបីលោកកំពុងជាប់ពន្ធនាគារក្ដី
២. អ្នកឃ្លាំមើលថា លោក សម រង្ស៊ី និងលោក ហ៊ុន សែន គួរចចារគ្នាដោះស្រាយវិបត្តិសង្គមជាតិ ជាជាងផ្លោងវោហារ «ផ្ការីក» ដាក់គ្នា
៣. ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកធ្វើយុទ្ធនាការទាមទារឱ្យដ្ឋាភិបាលប្តឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ
៤. គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣ របស់លោក គិត ម៉េង នៅខេត្តរតនគិរី នឹងធ្វើឲ្យប៉ះពាល់ពលរដ្ឋចំនួន៨ឃុំ...រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
១.លោក ហ៊ុន ម៉ាណែត សន្យា មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត្រ
២.នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចាកចេញពីកំពង់ផែកម្ពុជាវិញហើយ បន្ទាប់ពីធ្វើទស្សកិច្ចអស់រយៈពេល៥ថ្ងៃ
៣.សកម្មជនបរិស្ថាន ទទូចឲ្យអាជ្ញាធរស្វែងរកអ្នកពាក់ព័ន្ធឲ្យជនជាតិវៀតណាមចូលធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅក្នុងខេត្តរតនគិរី
៤.សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល ដោះស្រាយអំពើបោកតាមប្រព័ន្ធអនឡាញ ក្រោយបុរសជនជាតិវៀតណាមម្នាក់ រត់គេចរួចខ្លួនពីមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែងនៅភ្នំបូកគោ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤
១.កម្ពុជាប្រាប់ អ.ស.បថា ពលរដ្ឋនៅតំបន់អង្គរស្ម័គ្រចិត្តទៅតាំងទីលំនៅឋានថ្មី
២.ថៃចាប់ខ្មែរដើរសុំទានជាច្រើននាក់ ដោយចោទថាធ្វើឱ្យប៉ះពាល់ដល់គុណធម៌សង្គមថៃ
៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ត្រូវដោះស្រាយបែបណា ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ធ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត ថា កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ
២. រដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ សីហា ទៅវៀតណាមដើម្បីរឹតចំណងវិស័យការពារជាតិ
៣. អង្គការសង់ត្រាល់ និងពលរដ្ឋជាង៤០០នាក់ នៅខេត្តបន្ទាយមានជ័យប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិពលករ
៤. ក្រុមចលនាមាតាធម្មជាតិ ទទូចឱ្យរដ្ឋាភិបាលបើកចំហសេរីភាពដល់យុវជន និងចូលរួមផ្សព្វផ្សាយពីបញ្ហាបរិស្ថានដោយគ្មានការរឹតត្បិត..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤
១. កម្ពុជាស្នើអាមេរិកឱ្យពិនិត្យលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា«ឆ្មាំអង្គរ»រួមគ្នាឡើងវិញ
២. លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាលើកកម្ពស់សេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលរបស់លោកបិទខ្ទប់សារព័ត៌មានឯករាជ្យ
៣. អាជ្ញាធរចាប់ខ្លួនពលរដ្ឋម្នាក់នៅខេត្តក្រចេះ ដែលចែករំលែកវីដេអូ រិះគន់តម្លៃកសិកម្មធ្លាក់ចុះ
៤. គ្រួសារសកម្មជនមាតាធម្មជាតិ ជំរុញឱ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនការបើកសវនាការលើបណ្ដឹងឧទ្ធរណ៍...រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត ឌឺដងដាក់លោក សម រង្ស៊ី ថា កម្ពុជាចង់បានផ្ការីកដែរ តែផ្ការីកនៃសន្តិភាព
២. តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីបក្សកម្លាំងជាតិ លោក ជិន ប៉ុណ្ណារ័ត្ន
៣. វេទិកាវិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ក្នុងការចាប់សាច់ញាតិរបស់អ្នករិះគន់នៅក្រៅប្រទេស ធ្វើជាចំណាប់ខ្មាំង ជាអំពើភេវរកម្មដែរឬទេ...រួមនឹងព័ត៌មានមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤
១. មេបក្សប្រឆាំងភ្លើងទៀន លោក ទាវ វណ្ណុល ដែលទើបបានវិលចូលស្រុកថ្មីៗនេះ អះអាងថា លោកមកតតាំងក្តីរកយុត្តិធម៌
២. សកម្មជននយោបាយ លោកវឿង សំណាង ទាមទាមយុត្តិធម៌ ខណៈតុលាការកំពូលនឹងប្រកាសសាលក្រម នៅថ្ងៃទី២៤ធ្នូ
៣. អ្នកឃ្លាំមើលថា ដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោក ហ៊ុន សែន គ្មានលទ្ធផលដុំកំភួន
៤. ពលរដ្ឋ និងសហជីព សាទរចំពោះអនុក្រឹត្យចុះបញ្ជីផ្លូវការអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៤
១. មន្ត្រីពន្ធនាគារថា ស្ត្រីជនជាតិហ្វីលីពីន ដែលស៊ីឈ្នួលពរពោះទាំង ១៣នាក់ មិនទាន់ត្រូវបានឃុំខ្លួនទេ
២. គ្រួសារ និងមេធាវីសកម្មជនបក្សសង្គ្រោះជាតិ ស្នើតុលាការកំពូលឱ្យដោះលែងលោក វឿង សំណាង
៣. មន្ត្រីសង្គមស៊ីវិលថា សិស្សនៅតែបោះបង់ការសិក្សា បើទោះជារដ្ឋាភិបាលចាត់ទុកការអប់រំគឺជាវិស័យអាទិភាព
៤. អាជីវករតាមមាត់ព្រែកកំពតលក់ដូរទាំងការព្រួយបារម្ភ ខ្លាចអាជ្ញាធរបណ្ដេញក្នុងពិធីបុណ្យសមុទ្រ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤
១.អ្នកឃ្លាំមើលថា ចិនលែងខ្វល់ផ្ដល់ជំនួយនិងកម្ចីដល់កម្ពុជា ព្រោះរដ្ឋាភិបាលទីក្រុងភ្នំពេញគ្មានតម្លៃទៀត
២.តុលាការសម្រេចបន្តឃុំខ្លួនឪពុកលោក ស៊ន តារានៅក្នុងពន្ធនាគារ
៣.អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន អះអាងថាកោះគជ់ ជាកម្មសិទ្ធិរបស់ថៃ ១លានភាគរយ
៤.ប្រពន្ធប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី «ស្រណោះ ខ្លួនដែលនឹងសម្រាលកូនដំបូងគ្មានវត្តមានប្ដីនៅក្បែរ» … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៤
១.លោក ហ៊ុន ម៉ាណែត ជំរុញក្រសួងពាណិជ្ជកម្មអនុវត្តយុទ្ធសាស្រ្ត «ពង្រឹងទីផ្សារ ចាស់ ពង្រីកទីផ្សារថ្មី» ក្រោយបរាជ័យយុទ្ធនាការ «ទាក់ម៉ូយ»។
២.តុលាការខេត្តសៀមរាប បន្តអះអាងថាខ្មាន់កាំភ្លើងបាញ់ អ្នកសារព័ត៌មានស្លាប់ ជារឿងទំនាស់បុគ្គល
៣.នៅក្នុងនាទីអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់នេះ លោក សម រង្ស៊ី នឹងឡើងមកបកស្រាយដោយផ្ទាល់ពីយុទ្ធនាការមួយដែលលោកហៅថាផ្ការីក ក្នុងគោលបំណងអំពាវនាវអោយប្រជាពលរដ្ឋខ្មែរងើបតតាំងនឹងរបបដឹកនាំដោយ ត្រកូល "ហ៊ុន" … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤
១. យូណេស្កូថ្កោលទោសករណីឃាតកម្មលើអ្នកសារព័ត៌មាន លោក ឈឿង ឈឹង
២. មេដឹកនាំថៃ កំពុងពិចារណាលើសំណើររបស់របស់អ្នកជាតិនិយមថៃ ដែលទាមទារឱ្យលុបចោល MOU44 ជាមួយកម្ពុជា
២. លោក ហ៊ុន ម៉ាណែត ហាក់បារម្ភខ្លាំងចំពោះការផ្សាយព័ត៌មាន ស្ដីពីបញ្ហាជួញដូរមនុស្ស តែលោកគ្មានវិធានការទប់ស្កាត់ច្បាស់លាស់
៣. គណបក្សកម្លាំងជាតិប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP....រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤
១. អង្គការការពារសិទ្ធិមនុស្ស លីកាដូ ថា រដ្ឋាភិបាលចាប់ខ្លួនពលរដ្ឋជាង១០០នាក់ក្នុងឆ្នាំ២០២៤ ដោយសារតែការអនុវត្តសេរីភាពបញ្ចេញមតិ
២. គ្រួសារ និងមិត្តរួមអាជីពជនរងគ្រោះថា ការបាញ់អ្នកសារព័ត៌មានម្នាក់ស្លាប់នៅខេត្តសៀមរាប មិនមែនជារឿងទំនាស់បុគ្គលទេ
៣. អ្នកឃ្លាំមើលថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំសម្រាប់កម្ពុជានាំទំនិញទៅលក់
៤. អ្នកជំនាញសុខាភិបាល ជំរុញឱ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមខ្លាំង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤
១. អាជ្ញាធរក្រុងភ្នំពេញ រារាំងយុវជនមិនឱ្យទៅអុជធូបនៅព្រះអង្គដងកើក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ
២. ពលរដ្ឋ ទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៦
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាថាតើប្រទេសកម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ចបែបណា បើអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងចំនួន៨០%ទៀត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤
១. អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបញ្ចប់អំពើហិង្សាលើអ្នកសារព័ត៌មាន
២. ពលរដ្ឋខ្មែរនៅអាមេរិក ធ្វើសមាជទាមទារឱ្យរដ្ឋាភិបាលប្តឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ
៣. អង្គការលីកាដូ (LICADHO) និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) ដាក់ពាក្យបណ្ដឹងអំពីការរំលោភសិទ្ធិមនុស្សរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ទៅក្រុមការងារអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ
៤. ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅខេត្តស្ទឹងត្រែង មិនទាន់ទទួលបានព័ត៌មានអំពីការរុករករ៉ែដែករបស់ក្រុមហ៊ុន មេគង្គ ហ្គោលដេន បេ (Mekong Golden Bay) នៅឡើយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤
១. ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុនជាច្រើននាក់ ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស ស្តារលទ្ធិប្រជាធិបតេយ្យ និងការពារអធិបតេយ្យជាតិ
២. អាជ្ញាធរចម្រុះក្រុងភ្នំពេញ ឃាត់ក្បួន និងឱ្យរំសាយធម្មយាត្រាដើម្បីសិទ្ធិមនុស្សនៅត្រឹមតំបន់បឹងកក់
៣. ពលរដ្ឋថា អាជ្ញាធរស្រុកសេសានបណ្តេញអ្នកភូមិចេញទាំងបង្ខំដើម្បីយកដីធ្លីពួកគាត់ឱ្យទៅក្រុមហ៊ុនវៀតណាម និងចិន
៤. រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្រុមហ៊ុន មេគង្គ ហ្គោលដេន បេ (Mekong Golden Bay) រុករករ៉ែលោហៈជិត២ម៉ឺនហិកតារនៅខេត្តស្ទឹងត្រែង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤
១.អ្នកសារព័ត៌មាននៅខេត្តសៀមរាបម្នាក់ស្លាប់ក្រោយខ្មាន់កាំភ្លើងបាញ់ពេលចុះទៅយកព័ត៌មានករណីកាប់ព្រៃខុសច្បាប់
២. លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនជាតិចាម គាំទ្រនយោបាយរបស់លោកដើម្បីកម្ទេចអ្នកណា ដែលលោកចាត់ទុកថា ជាក្រុមជ្រុលនិយម
៣.អ្នកឃ្លាំមើលព្រមានថា លោក ហ៊ុនសែននឹងរងគ្រោះដោយសារតែច្បាប់ដាក់អ្នកប្រឆាំងជាក្រុមភេរវកម្ម
៤.ពលករខ្មែរធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីការលំបាក ដោយសារតម្លៃទិដ្ឋាការការងារ ឡើងថ្លៃ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
១.ឪពុកលោក ស៊ន តារា អះអាងថាលោកជាមនុស្សស្អាតស្អំ និងស្នើតុលាការដោះលែងលោកឲ្យនៅក្រៅឃុំ
២.ពលរដ្ឋនិងអ្នកការពារសិទ្ធិមនុស្ស ធ្វើដំណើរធម្មយាត្រាពីក្រុងកំពតមកភ្នំពេញ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស
៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ លោក ស៊ន តារា នឹងមកបកស្រាយជាលើកដំបូង អំពីរឿង អាជ្ញាធរនៃរបបត្រកូលហ៊ុន ចាប់ខ្លួនឱពុករបស់លោកធ្វើជាចំណាប់ខ្មាំងនយោបាយនិងជំហររបស់លោកថាតើលោក នឹងធ្វើយ៉ាងណាទៀតជុំវិញនឹងរឿងនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ - Näytä enemmän