Episódios
-
កុមារភាពរបស់អ្នកណាម្នាក់ មិនមែនសុទ្ធតែល្អស្រស់បំព្រងគ្រប់ពេលនោះទេ ម្នាក់ៗសុទ្ធតែមានស្លាកស្នាមបន្សល់ពីកុមារភាពខ្លះដែលនៅសល់ក្នុងចិត្តរហូតមកដល់ពេលពេញវ័យ ដែលជាការឈឺចាប់ក៏ដូចជាមេរៀនជីវិតដែលអាចយកមករៀនបាន។
#ចង់ដឹងចង់ឮ #សុខភាពផ្លូវចិត្ត #childchoodtrauma #ស្លាកស្នាមកុមារភាព #អរគុណ #ចំណេះដឹងទូទៅ -
ការទទួលស្គាល់ខ្លួនឯង - The Acceptance
នៅក្នុង Episode នេះ កម្មវិធីចង់ដឹង ចង់ឮ នឹងមានការចូលរួមពីវាគ្មិនកត្តិយសជាច្រេីនរូប ដែលពួកជាបុគ្គលគំរូនៅក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា (LGBT) រួមគ្នាចែករំលែកពីបទពិសោធន៏ក្រោមប្រធានបទ ការទទួលស្គាល់ខ្លួនឯង។ Episode នេះធានាមានសំណេីចលាយទឺកភ្នែក រួមជាមួយការលេីកទឹកចិត្តផងដែរ។ ជួយចែករំលែកវីដេអូនេះតាមរយៈការ Share ឬ Comment ខាងក្រោម ដេីម្បីគាំទ្រសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា (LGBT) និង កម្មវិធីចង់ដឹង ចង់ឮ ផងដែរ។
——————————————————
កុំភ្លេច Follow ពួកយេីងនៅ Instagram ផង
https://www.instagram.com/jongdeng_jongleu/
កុំភ្លេច Follow ពួកយេីងនៅ Tiktok ផង
https://vt.tiktok.com/ZSJnoWGuC/
——————————————————— -
Estão a faltar episódios?
-
In this new season, we will start our first episode with one of the most interesting topics, “generational gap and how it affects young adult’s mental health in Cambodia”. Understanding this will help both elderly and young adults to have more understanding & compassion toward each other's differences.
-
របួសកាយខ្លះទោះបីជាពេលជាហេីយក៏ដោយក៏នៅបានបន្សល់ស្នាមខ្លះដែរ ហេីយរបួសផ្លូវចិត្តក៏ដូចគ្នាទោះបីជាព្យាបាលបានជាសះហេីយ ក៏នៅមានថ្ងៃខ្លះលាប់មកវិញម្តងៗ ការថែរក្សានិងព្យាបាលផ្លូវចិត្តជាផ្លូវមួយវែងឆ្ងាយ ដូចការថែរក្សាផ្លូវកាយដែរ
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីដំណេីរវែងឆ្ងាយនៃការជាសះក៏ដូចជាការបន្តថែរក្សាសុខភាពផ្លូវចិត្តអោយរឹងមាំយូរអង្វែងផងដែរ -
មានរូបមានទុក្ខ យេីងមិនអាចគេចចេញពីបញ្ហាដែលជីវិតផ្តល់អោយទេ នេះហេីយជាជីវិត តែក៏មិនមែនមានន័យថា យេីងត្រូវរស់នៅជោគជាំដោយសេចក្តីទុក្ខជារៀងរាល់ថ្ងៃដែរ
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពី យុទ្ធសាស្រ្តសំរបខ្លួនរស់នៅជាមួយបញ្ហាដេីម្បីបង្កេីនគុណភាពជីវិតប្រចាំថ្ងៃទោះបីយេីងកំពុងជួបបញ្ហាឬវិបត្តិណាមួយក៏ដោយ
Life won't get any easier we all grow stronger when we have a good coping strategy to deal with the uncertainty life throws at us. In this episode, we will discuss various coping strategy that helps us stay strong despite all the hardship in life. -
ដំណេីរនៃការសះជាផ្លូវចិត្តរបស់មនុស្សម្នាក់មិនដូចគ្នាទេ ជំរេីសនិងរបៀបព្យាបាលក៏មិនដូចគ្នាទាំងស្រុងដែរ តែចំនុចមួយរួមដែលមានដូចគ្នានោះ គឺចំនុចផ្តេីមនៃការព្យាបាលដែលចាប់ផ្តេីមពីការទទួលយក
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីឥទ្ធិពលនៃការទទួលយកហេីយហេតុអ្វីបានដំណាក់កាលនេះសំខាន់ខ្លាំងសំរាប់ការសះជា?
Acceptance is the beginning of all healing journey. In this episode, we will discuss about the power of acceptance and how important it is in a healing journey? -
នេះជាសម័យដែលគ្រប់គ្នាផ្តោតលេីការពង្រឹងជំនាញរឹងនិងទន់ តែមិនទាន់សូវមាននរណានិយាយពីចំណេះដឹងផ្នែកអារម្មណ៍នៅឡេីយទេ តេីអ្នកចង់ដឹងថាចំណេះដឹងផ្នែកអារម្មណ៍ជាអ្វី ហេីយហេតុអ្វីបានជាវាសំខាន់?
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាអត្ថប្រយោជន៏នៃចំណេះដឹងផ្នែកអារម្មណ៍ក្នុងការបង្កេីនគុណភាពជីវិតប្រចាំថ្ងៃ?
We are working on so many skills to improve our career but we might have neglect one important skill, as a human, understanding emotion is necessary for life fulfillment. In this episode, we are going to discuss emotion and why all emotions are valid? -
ធ្លាប់អត់? មានពេលខ្លះដែលយេីងធ្វេីឬនិយាយអ្វីដែលយេីងមិនបានតាំងចិត្តដោយសារយេីងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន? ភាគច្រេីនអ្នកណាក៏ធ្លាប់ដែរ នេះមកពីកូនក្មេងនៅក្នុងខ្លួនរបស់យេីងធ្វេីទុក្ខ
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីការប៉ះទង្គិចផ្លូវចិត្តនៅវ័យកុមារ ក៏ដូចជាផលប៉ះពាល់ដល់គុណភាពជីវិតនៅពេលដែលយេីងធំពេញវ័យនិងវិធីសាស្រ្តក្នុងការជួយអោយជាសះពីរបួសនេះ?
In this episode, we will discuss childhood trauma. We will dive deep into understanding the effect of childhood trauma that results in our adult life and also what can we do to eliminate causing this kind of scar to our child? -
អាចទេ? ទទួលយកខ្ញុំជាខ្ញុំ? បេីសិនពាក្យថាគ្រួសារមានន័យថា ស្រលាញ់គ្មានលក្ខខ័ណ្ណនោះ អាចទេ?ដែលទទួលយកថាខ្ញុំមិនអាចស្រលាញ់ភេទផ្ទុយគ្នាបាន តំលៃរបស់ខ្ញុំមិននៅលេីត្រឹមតែភេទនោះទេតែអត្តចរិក ការខិតខំប្រឹងប្រែង និង សមត្ថភាពរបស់ខ្ញុំ។
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីបញ្ហាសុខភាពផ្លូវចិត្តដែលកេីតមានឡេីងក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា ថាតេីការគាំទ្រពីគ្រួសារនិងសង្គមមានសារៈសំខាន់សំរាប់ពួកគាត់យ៉ាងណាដែរ?
Acceptance is an important part of helping people in the LGBT community feel loved and accept by society. In this episode, we will discuss how important is acceptance as a family member and society. -
ចុច link នេះដេីម្បីធ្វេីការស្ទង់មតិ៖ https://forms.gle/EJYPNPsv8szMe46v9
-
ពាក្យចាស់ថាសម្តីប្រៀបដូចជាកំបិតចឹង អាចសំលាប់មនុស្សដោយមិនហូរឈាម សម្តីមួយម៉ាត់អាចបង្កេីតជាការឈឺចាប់ឬការចង់ចាំដ៏អាក្រក់មួយសំរាប់អ្នកដ៏ទៃដែលគេត្រូវស្ពាយវាតាមខ្លួនមួួយជីវិត ។
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាសុីជំរៅពីនិយមន័យរបស់ពាក្យអាម៉ាស់ ផលប៉ះពាល់លេីគុណភាពជីវិតក៏ដូចជាវិធីសាស្រ្តក្នុងការដេីរចេញពីអារម្មណ៏នេះផងដែរ
Shame, a feeling that weighs so much in our emotional baggage but we avoid talking about it in society. In this episode, we are going to dive deep into the topic of shame and how can we survive from this? -
ដែលលឺគេនិយាយថាពេលមនុស្សស្រីផ្ទៃពោះយំអាចប៉ះពាល់ដល់កូនក្នុងផ្ទៃឬទេ?
នៅពេលដែលសារៈពាង្គកាយកូនកំពុងលូតលាស់នៅក្នុងផ្ទៃរបស់ម្តាយអារម្មណ៍ផ្លូវចិត្តក៏ចាប់ផ្តេីមមានដែរ ទោះបីជាមេីលទៅដូចគាត់មិនដឹងអីក៏ដោយ តែអារម្មណ៍នោះវាចាក់ស្រឹះចូលទៅក្នុងខួរក្បាលគាត់បាត់ទៅហេីយ ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីសុខភាពផ្លូវចិត្តរបស់
កុមារហេីយអ្វីខ្លះដែលអាណាព្យាបាលគួរយល់ពីរបៀបចិញ្ចឹមបីបាច់អោយកុមារមានសុខភាពល្អ ទាំងកាយ និងចិត្ត?
A child's emotional development starts at the very beginning of one's life even before birth, so raising a healthy child is a combination of physical and emotional. In this episode, we will discuss how to emotionally support a child. -
ពេលឈឺកាយយេីងអាចក្តៅខ្លួនឬអាចមានរបួសចេញឈាមជាដេីម ចុះពេលចិត្តយេីងឈឺ តេីធ្វេីមិចបានដឹងទៅ? ធ្លាប់លឺចាស់ៗនិយាយថា បេីមិនឃេីញក្តារមឈូស មិនស្រក់ទឹកភ្នែក អត់? កាលៈទេសៈនេះកេីតឡេីងជារឿយៗក្នុងជីវិតយេីងជាពិសេសលេីបញ្ហាសុខភាពតែម្តង ជាពិសេសសុខភាពផ្លូវចិត្តហ្នឹងតែម្តង។ នៅក្នុងEpisode នេះយេីងនឹងពិភាក្សាពីអាការៈក៏ដូចជាពេលវេលាដែលគួរចាប់ផ្តេីមរកជំនួយដេីម្បីគាំទ្រផ្លូវចិត្តរបស់យេីង
It's easy to know when we are physical unwell or injury but it doesn't work the same way with our emotional wellbeing. In this episode we will discuss about symptoms and when to ask for help. -
What is grief? Have you ever been through grief? In this episode, we will get an in-depth discussion about grieve, how it affects our lives and what we can do to go through this?
តេីអ្នកធ្លាប់មានអារម្មណ៍សោកសង្រេងឬទេ? នៅក្នុង episode នេះ កម្មវិធីយេីងនឹងពិភាក្សាសុីជំរៅពីអារម្មណ៍សោកសង្រេងក៏ផ្តលប៉ះពាល់នៅពេលដែលយេីងរស់នៅជាមួយភាពសោកសង្រេងនិងវិធីសាស្រ្តដែលយេីងអាចព្យាបាលអារម្មណ៍ផ្លូវចិត្តយេីងអោយត្រលប់មកមានសុខភាពល្អឡេីងវិញដោយមានការចូលរួមពីបងស្រីសុធារី អ្នកផ្នែកជំនាញចិត្តសាស្រ្ត និងសំរបសំរួលដោយនាងខ្ញុំឆឡេតា។ -
Marriage is a big decision in life, but not everyone has the right to choose their life partners. Would this be detrimental to a person's mental health? Or could it be a good choice? This is a conversation between psychologist, Yim Sotheary and host Chhaleta.
ការរៀបការជារឿងដ៏ធំមួុយសំរាប់ជីវិតរបស់យេីងម្នាក់ៗ ប៉ុន្តែមិនមែនគ្រប់គ្នាមានសិទ្ធិក្នុងការជ្រេីសរេីសដៃគូជីវិតរបស់ខ្លួននោះទេ តេីការរៀបការដែលត្រូវបានរៀបចំអាចផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់? តេីអាចទេដែលការរៀបចំជាជំរេីសមួយដែលល្អ? បេីចង់ដឹងច្បាស់សូមស្តាប់ការជជែកពិភាក្សាបន្ថែមនៅក្នុង Podcast របស់យេីងដោយមានការចូលរួមពីបងស្រីសុធារី អ្នកផ្នែកជំនាញចិត្តសាស្រ្ត និងសំរបសំរួលដោយនាងខ្ញុំឆឡេតា។