Эпизоды
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤
១. ក្រុមហ៊ុនទូទាត់ប្រាក់ឌីជីថលដ៏ធំរបស់ត្រកូល «ហ៊ុន» លាងលុយកខ្វក់រាប់លានដុល្លារឱ្យក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង
២. លោក សុខ ឥសាន សុំទោសខ្មែរក្រោមរឿងលោកនិយាយថា ពលរដ្ឋខ្មែរក្រោមជាជនជាតិវៀតណាម
៣. ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី រៀបចំធ្វើបុណ្យផ្កាប្រាក់ សំរាប់ជួយដល់សកម្មជនមាតាធម្មជាតិ
៤. មន្ត្រីសង្គមស៊ីវិល ថាទស្សនទាននិងផ្នត់គំនិតបណ្ឌិត កែម ឡី ធ្វើឱ្យពលរដ្ឋ ចេះខ្វាយខ្វល់បញ្ហាពីសង្គម -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤
១. បក្សប្រឆាំងរិះគន់លោក ហ៊ុន ម៉ាណែត ដែលថា ការរំដោះប្រទេសចេញពីរបបប្រល័យពូជ សាសន៍ គឺជាស្នាដៃរបស់ឪពុកលោក
២. សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យពលរដ្ឋមានវិវាទដីធ្លីនៅតំបន់បឹងតាមោកចំនួន ១០ នាក់ឲ្យចូលសវនាការ
៣. ភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃធ្វើឲ្យជន់លិច ផ្ទះសម្បែង និងផលដំណាំ របស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
៤. អ្នកបង្កើតមាតិការាំលេងបែបស្រើបស្រាលលើបណ្ដាញសង្គមបានបង្កផលប៉ះពាល់ដល់កុមារនិងយុវជន ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
Пропущенные эпизоды?
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤៖
១. អ្នកឃ្លាំមើលថា វៀតណាមកំពុងបន្តជំរុញនយោបាយគ្រប់គ្រងឥណ្ឌូចិន
២. តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចស្នើសុំនៅក្រៅឃុំរបស់ប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅចុងខែកក្កដា
៣. អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរកឃើញ ធនាគារចំនួន១៦ សម្រួលដល់របបសឹកទិញអាវុធសម្លាប់ពលរដ្ឋភូមា
៤. ពលដ្ឋ៥ភូមិ នៅខេត្តពោធិ៍សាត់បារម្ភពីការរំលាយភ្នំ ប៉ះពាល់ផ្ទះ និងអាយុជីវិត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី១៤ ខែកក្កដាឆ្នាំ២០២៤៖
១. ពលរដ្ឋខ្មែរនៅកូរ៉េ និង ជប៉ុន រម្លឹកខួប៨ឆ្នាំនៃឃាតកម្មនិងបេជ្ញាបន្តបេសកម្មបណ្ឌិត កែម ឡី
២. ទំនប់វារីអគ្គិសនីរបស់ ឧកញ៉ា លី យ៉ុងផាត់ ខេត្តកោះកុង-ពោធិ៍សាត់ បំផ្លាញព្រៃឈើ
៣. សកម្មជនចលនាមាតាធម្មជាតិ ឡុង គន្ធា អំពាវនាវឱ្យយុវជនបន្តការងារបរិស្ថាន
៤. កម្មករបារម្ភពីរឿងអត់ការងារធ្វើ ដោយសាររដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤
១. សមត្ថកិច្ចនៅមិនទាន់រកឃើញឧទ្ធម្ភាគចក្រមួយគ្រឿងបាត់នៅតំបន់ភ្នំក្រវាញនៅឡើយទេ
២. សមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក(AAFA) ស្នើឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអង្គការសង់ត្រាល់
៣. ក្រុមហ៊ុន ស៊ីនណូហាយដ្រូ លួចធ្វើអាជីវកម្មរ៉ែមាសជិត២ឆ្នាំ ក្រោមរូបភាពសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១
៤. ភរិយាបណ្ឌិតកែម ឡី អំពាវនាវឲ្យពលរដ្ឋខ្មែរ បន្តប្រារព្ធខួបបណ្ឌិតកែម ឡី ដោយកុំយកចិត្តទុកដាក់ចំពោះសាររារាំងរបស់លោក កែម រិទ្ធិសិត...រួមនឹងព័ត៌មានមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១៣ ខែ កក្កដា ឆ្នាំ២០២៤
១. សង្គមស៊ីវិលជំរុញឱ្យតុលាការទម្លាក់បទចោទប្រកាន់លើមន្ត្រីអង្គការសង់ត្រាល់
២. ក្រុមយុវជននៅបន្តរំឭកខួបនៃឃាតកម្មលោកបណ្ឌិតកែម ឡី
៣. សាច់ញាតិលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងសម្ព័ន្ធក្រុមហ៊ុនចិន ដែលរកស៊ីឆបោកតាមអនឡាញ
៤. ក្រុមយុវជន និងពលរដ្ឋធ្វើយុទ្ធនាការទាមទារឱ្យតុលាការដោះលែងសកម្មជនមាតាធម្មជាតិ..... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ១២ ខែកក្កដា ឆ្នាំ២០២៤
១.អ្នកឃ្លាំមើលបារម្ភថាកម្ពុជាអាចជួបវិបត្តិសង្គមធ្ងន់ធ្ងរ បើប្រទេសលោកសេរីបន្តដាក់ទណ្ឌកម្មបន្ថែមរឿងរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស
២.កម្ពុជាជាប់ឈ្មោះជាកន្លែង បង្កាត់ពូជល្បែងឆបោកតាមអនឡាញ របស់ក្រុមឧក្រិដ្ឋជន
៣.សកម្មជនចលនាមាតាធម្មជាតិរិះគន់ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ថាកំពុងភូតកុហកអន្តរជាតិ
៤.ក្រុមយុវជនរិះគន់អភិបាលខេត្តសៀមរាបដែលមិនដកស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤
១. សកម្មជនបរិស្ថានជាប់ពន្ធនាគារខែត្រពោធិ៍សាត់ កើតរមាស់ ដោយសារគ្មានទឹកស្អាតប្រើប្រាស់
២. បណ្ដាំរបស់ បណ្ឌិត កែម ឡីថា បើម្នាក់ៗ មិនហ៊ាននិយាយការពិត អំពើអយុត្តិធម៌សង្គមនឹងកាន់តែរីកធំ
៣. អាជ្ញាធរខណ្ឌព្រែកព្នៅ គំរាមរុះរើផ្ទះពលរដ្ឋនៅតំបន់បឹង តាមោក នៅថ្ងៃទី ១០ ខែកក្កដា
៤. អាជ្ញាធរខេត្តត្បូងឃ្មុំសួរនាំតំណាងសមាគមអាហុកពីចំនួនបុគ្គលិកធ្វើការ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤
១. អាជ្ញាធរបន្តស្ងប់ស្ងាត់ក្នុងសំណុំរឿងទី ២ នៃឃាតកម្មបណ្ឌិត កែម ឡី
២. អ្នកឃ្លាំមើលថា ការបកស្រាយរបស់អាជ្ញាធរអគ្គិសនីកម្ពុជារឿងឱ្យពលរដ្ឋធ្វើស្វ័យប្រកាសប្រើ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យគឺបារម្ភបាត់បង់ប្រាក់ចំណូល
៣.ជនជាតិដើមព្នង៣៥គ្រួសារស្នើអាជ្ញាធរខេត្តមណ្ឌលគិរីដោះស្រាយករណីក្រុមហ៊ុន (MEGA FIRST) ឈូសឆាយផលដាំណាំពួកគេ
៤. លោក ស សុខា បញ្ជាឱ្យរដ្ឋបាលខេត្តទាំងអស់រុះរើការផ្សព្វផ្សាយស្លាកស្រាបៀច្រើនហួសហេតុ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ០៩ ខែកក្កដា ឆ្នាំ២០២៤
១. អ្នកស្រឡាញ់បរិស្ថានថារដ្ឋមន្ត្រីបរិស្ថានព្យាយាមការពារឈ្មួញបំផ្លាញបរិស្ថាន និងរារាំងពលរដ្ឋមិនឱ្យចូលរួមការពារធនធានធម្មជាតិ
២. មន្ត្រីសង្គមស៊ីវិលចង់ឃើញសមត្ថកិច្ចស្រាវជ្រាវចាប់មន្ត្រីមានអំណាចជួញដូរគ្រឿងញៀនដូចការប្ដេជ្ញារបស់លោក ស សុខា
៣. តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី២៥ កក្កដា
៤. សង្គមស៊ីវិលចង់ឃើញអភិបាលខេត្តផ្សេងយកគំរូតាមអភិបាលខេត្តតាកែវដែលទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី៧ ខែកក្កដាឆ្នាំ២០២៤
១. ជប៉ុនប្ដេជ្ញាជួយស្ដារប្រជាធិបតេយ្យតាមបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា
២. យុវជនធ្វើយុទ្ធនាការជំរុញឱ្យពលរដ្ឋហ៊ាននិយាយការពិត ដើម្បីឧទ្ទិសដល់ បណ្ឌិត កែម ឡី
៣. អ្នកឃ្លាំមើលថា លោក ហ៊ុន សែនបង្គាប់ឱ្យប្រើកម្មវិធីCoolApp គឺទំនងជាចង់គ្រប់គ្រងរឿង ឯកជន
៤.ពលរដ្ឋស្នើឱ្យលោក ហ៊ុន ម៉ាណែត ការពារពលរដ្ឋខ្មែរក្រោមដូចមេដឹកនាំវៀតណាមការពារ ពលរដ្ឋខ្លួននៅកម្ពុជាដែរ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៧ ខែ កក្កដា ឆ្នាំ២០២៤៖
១. ពលរដ្ឋរស់នៅជាប់គម្រោងព្រែកជីកហ្វូណន ព្រួយបារម្ភបាត់បង់ដី និងផ្ទះ
២. អ្នកជំនាញថា ទូតថ្មីរបស់ចិនមានឥទ្ធិពល អាចឱ្យមេដឹកនាំកម្ពុជាធ្វើអ្វីដែលចិនចង់បាន
៣. សហគមន៍ខ្មែរនៅក្រុងឡុងប៊ិច ប្រារព្ធខួប ៨ ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី
៤. ជនរងគ្រោះក្នុងរដ្ឋប្រហារឆ្នាំ ១៩៩៧ នៅតែមិនទាន់ទទួលបានយុត្តិធម៌ …រួមនឹងព័ត៌មានសំខាន់ផ្សេងៗទៀត ៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើល រិះគន់ការរំលោភសិទ្ធិមនុស្សក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល១០ខែ
២. សហភាពអឺរ៉ុបរំលឹកពីការដកប្រព័ន្ធអនុគ្រោះពន្ធ ២០ ភាគរយ ក្រោយតុលាការកាត់ទោសលើសកម្មជនបរិស្ថានទាំង១០នាក់
៣. សាច់ញាតិសកម្មជនមាតាធម្មជាតិ សោកស្តាយដែលមន្ត្រីពន្ធនាគារមិនឱ្យពួកគាត់ជួបក្រុមគ្រួសារ
៤. យុវជនម្នាក់នៅខេត្តសៀមរាបចាប់អាជីពអ្នកចម្រៀងចាប៉ី ប្តេជ្ញាបន្តវេនពីអ្នកជំនាន់មុន...រួមនឹងព័ត៌មានមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលថា ការបង្កើតគណៈកម្មការចំពោះកិច្ចទប់ស្កាត់បទល្មើសឆបោកគ្មានប្រសិទ្ធភាពទេបើជនល្មើសស្និទនឹងត្រកូលហ៊ុន
២. HRW ស្នើឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញ ជំរុញទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការគាបសង្កត់លើអង្គការសង់ត្រាល់
៣. ពលរដ្ឋនៅខេត្តមួយចំនួនបារម្ភពីការបាត់បង់ធនធានធម្មជាតិកាន់តែខ្លាំងក្រោយពីចាប់ខ្លួនសកម្មជនបរិស្ថានដាក់គុក
៤. សហគមន៍ខ្មែរនៅក្រៅប្រទេស និងអន្តរជាតិ ទាមទារឱ្យដោះលែងសកម្មជនបរិស្ថានទាំង៥នាក់ជាបន្ទាន់...រួមនឹងព័ត៌មានមួយចំនួនទៀត!!
Title: -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤
1. អ្នកឃ្លាំមើលថា ការបង្កើតគណៈកម្មការចំពោះកិច្ចទប់ស្កាត់បទល្មើសឆបោកគ្មានប្រសិទ្ធភាពទេបើជនល្មើសស្និទនឹងត្រកូលហ៊ុន
2. HRW ស្នើឱ្យ ILO និងក្រុមហ៊ុនបញ្ជាទិញ ជំរុញទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការគាបសង្កត់លើអង្គការសង់ត្រាល់
3. ពលរដ្ឋនៅខេត្តមួយចំនួនបារម្ភពីការបាត់បង់ធនធានធម្មជាតិកាន់តែខ្លាំងក្រោយពីចាប់ខ្លួនសកម្មជនបរិស្ថានដាក់គុក
4. សហគមន៍ខ្មែរនៅក្រៅប្រទេស និងអន្តរជាតិ ទាមទារឱ្យដោះលែងសកម្មជនបរិស្ថានទាំង៥នាក់ជាបន្ទាន់...រួមនឹងព័ត៌មានមួយចំនួនទៀត!! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលថា នាវាចម្បាំងចិន ២គ្រឿងនៅតែបន្តចតនៅកំពង់ផែរាម គឺជាការបង្ហាញឥទ្ធិពលយោធាចិន គំរាមប្រទេសក្នុងតំបន់
២. អ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ-អន្តរជាតិ និងសហគមន៍អន្តរជាតិ ថ្កោលទោសសេចក្ដីសម្រេចដាក់គុកយុវជនបរិស្ថាន ពី៦ទៅ៨ឆ្នាំ
៣. ពលរដ្ឋរិះគន់ អាជ្ញាធរខណ្ឌព្រែកព្នៅ ប្រើគ្រឿងចក្រកាយដីមុខផ្ទះពលរដ្ឋនៅតំបន់បឹងតាមោក ប៉ះពាល់ដល់លំនៅឋានរបស់ពួកគាត់
៤. ពលរដ្ឋនៅខេត្តព្រះវិហារបារម្ភខ្លាចអាជ្ញាធររឹបអូសដីស្រែចម្ការរបស់ពួកគាត់ ឲ្យទៅក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែដែក...រួមនឹងព័ត៌មានមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី១ ខែកក្កដាឆ្នាំ២០២៤
១. សង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែធ្វើកំណែទម្រង់មន្រ្តីអនុវត្តច្បាប់ ជាជាងកែប្រែក្រមព្រហ្មទណ្ឌ
២. លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់កម្មវិធីដែលមានស្រាប់មានសុវត្ថិភាពជាង CoolApp
៣. ពលករជាប់គាំងនៅអារ៉ាប៊ី សាអូឌីត ស្នើអន្តរាគមន៍ពីរដ្ឋាភិបាលជាបន្ទាន់ ដើម្បីសុវត្ថិភាព
៤. ពលករនៅថៃចោទថាអាជ្ញាធរព្រំដែនប្រព្រឹត្តិអំពើពុករលួរឿងថ្លៃបន្តសុពលភាពឯកសារការងារ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤
១. ក្រុមហ៊ុនដៃគូសហការរបស់ក្រុមហ៊ុន ហ្វាទីណា ប្ដឹងក្រុមពលករស្ដ្រីខ្មែរចំនួន ១៣នាក់ពីបទរត់ ចេញពីកន្លែងស្នាក់នៅក្នុងក្រុមហ៊ុន
២. ក្រសួងមហាផ្ទៃទុកពេល៣០ថ្ងៃ ឲ្យអង្គការសង់ត្រាល់បង្ហាញព័ត៌មានគណនីធនាគារ
៣. ជនជាតិដើមភាគតិចបារម្ភពីផលប៉ះពាល់សិទ្ធិ ក្រោយក្រសួងបរិស្ថានប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ
៤. ពលរដ្ឋនៅតំបន់៣នៃបឹងទន្លេសាប ទទូចសុំឲ្យអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់...រួមនឹងព័ត៌មានមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤
១. ក្រុមអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអង្គការសង់ត្រាល់
២. ពលរដ្ឋរស់នៅតំបន់អង្គរសាមគ្គីគ្នាតតាំងជាមួយអាជ្ញាធរអប្សរា ប្រឆាំងការរឹតត្បិតសិទ្ធិសេរីភាព និងលំនៅឋានរបស់ពួកគាត់
៣. ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងគ្រោងប្ដឹងឧទ្ធរណ៍ពាក់ព័ន្ធការជាប់ទោសពីបទញុះញង់
៤. ពលរដ្ឋស្នើឱ្យអាជ្ញាធរអនុវត្តគោលនយោបាយ ឃុំ សង្កាត់ ឱ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់អំពើចោរកម្ម...រួមនឹងព័ត៌មានមួយចំនួនទៀត -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើល ចង់ឃើញទំនាក់ទងរវាងអាមេរិក និងកម្ពុជា ល្អប្រសើរឡើងវិញ បន្ទាប់ពីលោក ហ៊ុន សែន បញ្ចេញលិខិតរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក
២. សហជីពឯករាជ្យ ថា សេរីភាពរបស់សហជីពកម្មកររោងចក្រ ពិតជារងការរឹតត្បិតខ្លាំង
៣. ពលរដ្ឋមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន OCIC នៅខេត្តកណ្ដាល ធ្លាក់ខ្លួនក្រីក្រ ដោយសារបាត់បង់មុខរបរប្រចាំថ្ងៃ
៤. កសិករមួយចំនួននៅខេត្តសៀមរាប បោះបង់មុខរបរដាំដំឡូងមីដោយសារធ្លាក់ថ្លៃខ្លាំង
...រួមនឹងព័ត៌មានមួយចំនួនទៀតតើហេតុអ្វីសហជីពឯករាជ្យក្លាយជាផ្ទាំងស៊ីបនៃការយាយី… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ - Показать больше