Bölümler
-
សូមចូលទៅ subscribe podcastរៀនធ្វើការ ថ្មីរបស់ខ្ញុំដែលបង្កើតឡើងដើម្បីជំនួស ទស្សនៈខ្ញុំគេ។ ប្រធានបទដដែល គោលបំណងដដែល តែនឹងមាន content ច្រើនជាងមុន។
-
តើអ្នកស្គាល់ Progress Principle ដែរទេ? Episode នេះនឹងបង្ហាញពីអត្ថប្រយោជន៍របស់វា នៅក្នុងការគ្រប់គ្រងបុគ្គលិក។
-
Eksik bölüm mü var?
-
LinkedIn មិនមែនជាកន្លែងដើម្បីស្វែងរកការងារ ឬរៀនអនឡាញនោះទេ វាក៏ជាកន្លែងដែលអ្នកទទួលបានចំណេះដឹងដោយឥតថ្លៃពីអ្នកជំនាញជាច្រើនផងដែរ។ គេផុសឱ្យយើងអានហើយ តើចាំដល់ពេលណាទើបទៅរៀនពីគេ?
-
Episode នេះដកស្រង់ពី សម្តីរបស់ស្ទីវចប ដែលអ្នកអាចយកមកប្រើបាននៅក្នុងការងារ
-
កុំយកទស្សនៈថា "អ្នកណាក៏មានកំហុស" មកធ្វើជាលេសបង្កើតកំហុសដោយមិនចេះគិត។
-
តើអ្នកមិនចូលចិត្តការពន្យារពេលរបស់ខ្លួនឯងមែនទេ? សាកល្បងវិធីដែលខ្ញុំធ្លាប់ប្រើទៅ។
-
តើការប្តូរការងារច្រើន ជារឿងល្អ ឬមិនល្អ?
-
សូមកុំធ្វើជាអ្នកដែលធ្វើការ១ឆ្នាំ ប៉ុន្តែទទួលបានបទពិសោធន៍ត្រឹមតែកន្លះឆ្នាំ។ បើធ្វើការ១ឆ្នាំ អ្នកត្រូវតែមានបទពិសោធន៍គ្រប់១ឆ្នាំ។
-
តើប្រាក់ខែតិច ឬច្រើន ពិតជាមិនសំខាន់សម្រាប់បុគ្គលិកមែនដែរទេ? តើអ្នកគួរខ្វល់ថាបានធ្វើការជាមួយមេល្អ ឬមិនល្អដែរទេ?
-
នេះជាការពន្យល់ខ្លីពីអ្វីដែលខ្ញុំតែងតែលើកមកនិយាយនៅលើផតខាតនេះ
-
យោបល់របស់ខ្ញុុំទាក់ទងនឹងការប្រឹងធ្វើការ
-
ក្នុង episode នេះ ខ្ញុំនឹងនិយាយពីស្ថិរភាពការងារ និងមូលហេតុដែលអ្នកមិនគួរខ្វល់ពីវាក្នុងពេលបច្ចុប្បន្ននេះ។ ក្រៅពីស្ថិរភាពការងារ អ្នកនៅមានរឿងមួយដែលត្រូវខ្វល់ គឺឱកាសការងារ។
សូមស្តាប់ episode 89 ដែលនិយាយពីវិធីបង្កើតឱកាសការងារ ដោយការរៀនជំនាញថ្មី។
-
ដោយសារមានគេផ្ញើជាសំណួរទាក់ទងនឹង internship របស់ខ្ញុំនៅលើផេកហ្វេសប៊ុកទស្សនៈខ្ញុំគេ ខ្ញុំក៏រៀបចំ episode នេះឡើង។
ខ្ញុំនឹងនិយាយពីមូលហេតុដែលខ្ញុំមិនធ្វើ internship បន្តទៀត។
-
ក្នុង episode នេះ ខ្ញុំនឹងនិយាយអំពីរបៀបបង្កើតឱកាសការងារដល់ខ្លួនឯង ដោយរៀនជំនាញថ្មី។ ខ្ញុំក៏និយាយពីគន្លឹះដើម្បីរៀនទៅ មិនឈប់កណ្តាលទីផងដែរ។
ការរៀនជំនាញថ្មី ជាវិធីធ្វើឱ្យខ្លួនអ្នកមានទីផ្សារក្នុងភ្នែកអ្នកដទៃ។
-
ក្នុង episode នេះ ខ្ញុំនិយាយអំពី checklist ដែលជាវិធីសាស្រ្តធ្វើការដ៏មានរបៀបមួយ។ អ្នកអាចប្រើ checklist ជាមួយកិច្ចការគ្រប់ប្រភេទ ជាពិសេសការងារដែលមានភាពសាំញ៉ាំ និងមិនចង់ឱ្យកំហុសដោយអចេតនា។
Checklist មិនមែនជាអ្វីថ្មីទេ ហេតុនេះអ្នកធ្វើការថ្មីៗ គួរតែមានជាប់ខ្លួន។
-
ក្នុង episode នេះ ខ្ញុំនិយាយពីការប្រើប្រាស់ To-do list ដែលអាចជួយឱ្យអ្នកមានពេលវេលាសម្រាប់ការងារ និងជីវិតផ្ទាល់ខ្លួន។ អ្នកមិនគួរធ្វើការរហូតដល់ភ្លេចខ្លួនមិនបានធ្វើរឿងខាងក្រៅទេ។
អ្នកធ្វើការដើម្បីរស់ ត្រូវតែមានTo-do list ប្រភេទនេះ។
-
ក្នុង episode នេះ ខ្ញុំនឹងលើកឡើងពីទម្លាប់ល្អ៥យ៉ាងដែលអាចជួយឱ្យការងាររបស់អ្នកទៅមុខបានយ៉ាងល្អ និងបង្កើនភាពរីករាយនៅពេលធ្វើការទៀតផង។
ទម្លាប់ទាំង៥នេះ យកចេញមកពីបទពិសោធន៍ការងាររបស់ខ្ញុំនៅក្នុងផ្នែកតិចណូឡូជី ហើយខ្ញុំនឹងបន្ថែមនៅពេលក្រោយទៀត បើសិនជាមានឱកាស។
-
ក្នុង episode នេះ ខ្ញុំលើកឡើងពីតុល្យភាពមួយរវាងការងារ និងការរស់នៅ។ បើការងារអ្នកមានគុណភាព ការរស់នៅរបស់អ្នកក៏គួរតែមានគុណភាពដែរ។
ដើម្បីធ្វើបែបនេះបាន អ្នកត្រូវមានប្រាក់ខែសមតាមអ្វីដែលអ្នកផ្តល់ឱ្យទៅខាងក្រុមហ៊ុន។
-
បើមិនសាក ម៉េចនឹងដឹង?
ក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍តូចៗចំនួន៤ ដែលបានមកពីការរកស៊ីក្រៅម៉ោង ឬហៅថា ស៊ី project ក្រៅ។ បុគ្គលិកដែលដឹងពីរបៀបធ្វើការក្រៅម៉ោង តែងតែមានបទពិសោធន៍ការងារច្រើនជាង និងទូលាយជាងបុគ្គលិកដែលធ្វើការតែមួយកន្លែង។
ក្រៅពីចំណូលបន្ថែម អត្ថប្រយោជន៍ទាំង៤នេះ ក៏ជារឿងដែលអ្នកគួរមានចិត្តចង់សាកដែរ។
-
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពី Motivation ថាតើវាជាអ្វី និងកើតចេញពីណាមក។
បន្ទាប់មកទៀត ខ្ញុំនឹងនិយាយអំពីគុណតម្លៃស្នូលរបស់មនុស្សម្នាក់ និងរបៀបស្វែងរកវាដោយខ្លួនឯង។
- Daha fazla göster