Bölümler
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤
១. លោកមេធាវី ជូង ជូងី ប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សកម្លាំងជាតិ
២. ក្រុមហ៊ុនវៀតណាមមួយ និងអាជ្ញាធរខេត្តក្រចេះ បន្តដុតផ្ទះ និងគំរាមចាប់ពលរដ្ឋកំពុងមានវិវាទដីធ្លី
៣. សហគមន៍មានទំនាស់ដីធ្លីរាប់រយនាក់ ជួបជុំនៅមុខសាលាស្រុកស្រែអំបិល ខេត្តកោះកុង ស្វែងរកដំណោះស្រាយ
៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រៀបចំកម្មវិធីរំឭកខួប៨ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី រយៈពេលពេញ១ខែ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤៖
១. លោក សម រង្ស៊ី ថា លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រើកម្មវិធី CoolApp ដើម្បីងាយស្រួលតាមដានការសម្ងាត់
២. មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាជាងកែប្រែក្រមព្រហ្មទណ្ឌ
៣. មន្ត្រីសង្គមស៊ីវិលថា បញ្ហាពលករឆ្លងដែនខុសច្បាប់នៅតែកើតមានដោយសារតម្លៃលិខិតឆ្លងដែនថ្លៃ
៤. ប្រភពសម្ងាត់ពីក្រសួងការងារថា លោករដ្ឋមន្ត្រី ហេង សួរ ពាក់ព័ន្ធនឹងរឿងពុករលួយ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
Eksik bölüm mü var?
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤
១. ក្រសួងមហាផ្ទៃ ទុកពេល៣០ថ្ងៃ ឲ្យអង្គការសង់ត្រាល់បង្ហាញព័ត៌មានគណនីធនាគារ
២. គណបក្សប្រឆាំងបារម្ភខ្លាចមានការលាបពណ៌ ថាពាក់ព័ន្ធនឹងរឿងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស
៣. ក្រសួងបរិស្ថានប្រកាសឱ្យប្រើក្រមបរិស្ថាន និងធនធានធម្មជាតិ ខណៈពលរដ្ឋបារម្ភពីប៉ះពាល់សិទ្ធិជនជាតិដើមភាគតិច
៤. ពលរដ្ឋនៅតំបន់៣នៃបឹងទន្លេសាប ទទួលរងផលប៉ះពាល់ដោយសារអាជ្ញាធរ មិនទាន់ធ្វើប្លង់ដីជូនពួកគាត់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤
១. លោក ហ៊ុន សែន ប្រកាសកម្ចាត់អង្គការចាត់តាំងនិងអ្នកចូលរួមបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស
២. ក្រុមអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអង្គការសង់ត្រាល់
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះយើងនឹងពិភាក្សាអំពីបញ្ហាប្រឈមធ្ងន់ធ្ងររបស់សហជីព!! តើហេតុអ្វីសហជីពឯករាជ្យក្លាយជាផ្ទាំងស៊ីបនៃការយាយី … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤
១. គ្រួសារជនរងគ្រោះ ទាមទារឱ្យតុលាការកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់គុកមួយជីវិត
២. តុលាការខេត្តកំពង់ស្ពឺ នឹងប្រកាសសាលក្រមសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់ក្មួយប្រុសលោក រ៉ុង ឈុន នៅថ្ងៃទី០៤ ខែកក្កដា
៣. តុលាការខេត្តស្ទឹងត្រែង បញ្ជូនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ
៤. ក្នុងកម្មវិធីផ្សាយយប់នេះ យើងនឹងមានសេចក្តីរាយការណ៍ផ្ទាល់របស់លោក ជី វីតា ផ្តោតលើអង្គហេតុ និងអង្គច្បាប់ក្នុងសំណុំរឿងឃាតកម្មគូដណ្តឹងវ័យក្មេង និងសេចក្តីរាយការណ៍ផ្ទាល់ដាច់ដោយឡែកមួយទៀតរបស់អ្នកស្រី សុជីវី ផ្តោតលើផលប៉ះពាល់ដោយសាររដ្ឋាភិបាលបន្តអនុញ្ញាតឱ្យមានអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើតុលាការក្នុងការកាត់សេចក្តីករណីឃាតកម្មគូស្នេហ៍វ័យក្មេង
២. អាមេរិក បន្តដាក់ចំណាត់ថ្នាក់កម្ពុជាទាបបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងមានលោក សម រង្ស៊ី ចូលរួមពិភាក្សាជុំវិញរឿងសមាជិកបក្សប្រឆាំងរត់ទៅចុះចូលជាមួយលោក ហ៊ុន សែន តើជាការបង្រួបបង្រួមជាតិ ឬជាការបំផ្លាញជីវិតនយោបាយរបស់ខ្លួន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤
១. ក្រុមពលករកំពុងជាប់ក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ខកចិត្តចំពោះមន្ត្រីរដ្ឋាភិបាលក្នុងការជួយពួកគេមកកម្ពុជាវិញ
២. តុលាការ កំណត់យកថ្ងៃទី០២ កក្កដា ដើម្បីប្រកាសសាលក្រមលើសកម្មជនការពារបរិស្ថានទាំង១០រូប
៣. សង្គមស៊ីវិល ស្នើឱ្យតុលាការពិនិត្យមើលរឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន គំរាមកំហែងអ្នករត់តាក់ស៊ី
៤. អង្គការលីកាដូ ថាចំនួនសកម្មជនសង្គម និងនយោបាយដែលជាប់ពន្ធនាគារពីរដងបានកើនឡើង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤
១. ពលរដ្ឋ រិះគន់តុលាការក្រុងភ្នំពេញរឿងឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់មនុស្ស
២. យុទ្ធនាការសម្លៀកបំពាក់ស្អាត ថ្កោលទោសសហជីពគាំទ្ររដ្ឋាភិបាលដែលប្រមាថរបាយការណ៍របស់អង្គការសង់ត្រាល់
៣. មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់លើក្រុមហ៊ុនស្រាបៀរដែលផ្សព្វផ្សាយពាណិជ្ជកម្មហួសហេតុ
៤. តុលាការ «មិនហ៊ានចាត់ការ» លោក ហ៊ុន សែន ដែលបញ្ជាឱ្យក្រុមជើងកាងបន្តចេញប្រព្រឹត្តហិង្សា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សុក្រ ទី២១ ខែ មិថុនា ឆ្នាំ២០២៤
១. សកម្មជនបរិស្ថានខកចិត្តដែលសាលាឧទ្ធរណ៍ខេត្តត្បូងតម្កល់ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ
២. សង្គមស៊ីវិលស្នើឱ្យតុលាការពន្លឿនផ្តល់យុត្តិធម៌ ករណីខ្មាន់កាំភ្លើងបាញ់ស្លាប់នៅបុរីបឹងស្នោ
ករណីខ្មាន់កាំភ្លើងបាញ់ស្លាប់នៅបុរីបឹងស្នោ ក្នុងខណ្ឌច្បារអំពៅ
៣. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះយើងនឹងពិភាក្សាអំពី តើតំណាងរាស្ត្រមានតួនាទីអ្វីខ្លះក្នុងការដោះស្រាយបញ្ហានានាក្នុងសង្គម?
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤
១. យុវជនចលនាមាតាធម្មជាតិ តែងខ្លួនជាខ្មោចដើរទៅដាក់ញត្តិទាមទារឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិ
២. មេធាវីលោក កឹម សុខា សោកស្តាយដែលចៅក្រមសាលាឧទ្ធរណ៍លើកយកភស្តុតាងដោះបន្ទុកតិចតួច មកអាន
៣. តុលាការកាត់ទោសប្រធានសហជីពរោងចក្រ វីង ស្តារ ស៊ូ (Wing Star Shoes) ដាក់ពន្ធនាគារ១ឆ្នាំ
៤. មន្ត្រីបក្សប្រឆាំងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរធ្វើនយោបាយផ្សះផ្សា ដើម្បីបង្ហាញសាមគ្គីភាពជាតិ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤
១. ក្រសួងមហាផ្ទៃសម្រេចចោទប្រកាន់ជនសង្ស័យ ឧកញ៉ា ស្រី ស៊ីណា ពីបទឃាតកម្មគិតទុកជាមុន
២. មេបក្សប្រឆាំង ចោទលោក ហ៊ុន សែន ថា ជាអ្នកកសាងសង្គមឲ្យមានអំពើហិង្សា បាញ់សម្លាប់ជនស្លូតត្រង់
៣. អ្នកវិភាគរំពឹងតិចតួចថា លោក ហ៊ុន ម៉ាណែត នឹងយកគំរូតាមប្រទេសសិង្ហបុរីក្នុងរឿងលុបបំបាត់អំពើរពុករលួយ
៤. ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅខេត្តក្រចេះឡើងមក ដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនៅភ្នំពេញ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤
១. ពលរដ្ឋទាមទារឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់លើឧកញ៉ា ស្រី ស៊ីណា ដែលប្រើកាំភ្លើងបាញ់ឱ្យពលរដ្ឋស្លាប់ និងរបួស
២. គ្រួសារជនរងគ្រោះដែលប៉ូលិសប្រើហិង្សាលើ នៅខេត្តបន្ទាយមានជ័យ អំពាវនាវរកយុត្តិធម៌
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញរឿង លោក ហ៊ុន សែន មិនទុកឱកាសឱ្យកូន គឺលោក ហ៊ុន ម៉ាណែត ប្រើសមត្ថភាពប្រកួតប្រជែងនយោបាយតាមផ្លូវច្បាប់ តែលោកបែរជាបន្តគំរាមកំហែងប្រើហិង្សាលើបក្សប្រឆាំង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤
១. តុលាការយកសម្ដីរបស់អ្នកការពារបរិស្ថាន លោក អាឡិច មកចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិ
២. ពលរដ្ឋជិត៣០០គ្រួសារនៅខេត្តក្រចេះ បារម្ភខ្លាចក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស និងថ្មម៉ាបយកដីអាស្រ័យផលរបស់ពួកគាត់
៣. មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបង្គាប់ឱ្យសហគមន៍៣នាក់ សុំទោសអាជ្ញាធរខេត្ត និងម្ចាស់ក្រុមហ៊ុន លឹម វត្តី ជាសាធារណៈ
៤. កម្មករត្អូញត្អែរពីបញ្ហាជីវភាព និងការរំលោភសិទ្ធិ ស្របពេលថៅកែថាការនាំចេញក្នុងវិស័យកាត់ដេរកើនឡើង… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤៖
១. បក្សកម្លាំងជាតិ ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំនយោបាយជាលើកទី២
២. ប្រជាពលរដ្ឋជាង២០០គ្រួសារនៅខេត្តព្រះវិហារ ប្រឈមមុខនឹងអាជ្ញាធរបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែង
៣. សហជីព ចោទថៅកែរោងចក្រ បូវឃើរ ហ្គាមេន (Bowker Garment) ថាបញ្ឈប់កម្មករខុសច្បាប់ការងារ
៤. មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់លើនគរបាលម្នាក់ដែលប្រើហិង្សាលើពលរដ្ឋ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤
១. អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនរិះគន់ផែនការកម្ទេចបក្សប្រឆាំង របស់លោក ហ៊ុន សែន
២. សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ស្នើឱ្យរដ្ឋាភិបាលដោះលែង កញ្ញា សេង ធារី ក្រោយជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ
៣. សហជីពគាំទ្ររដ្ឋាភិបាល តវ៉ាប្រឆាំងអង្គការសង់ត្រាលរឿងចេញរបាយការណ៍ស្តីពីសេរីភាពសហជីព
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងពិភាក្សាជុំវិញថាតើ នយោបាយលោក ហ៊ុន សែន បន្តកម្ចាត់សំឡេងប្រឆាំងខុសច្បាប់បែបណា? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤៖
១. គណបក្សកម្លាំងជាតិ នឹងតវ៉ាទាមទារឱ្យដោះលែងថ្នាក់ដឹកនាំបក្ស និងអ្នកទោសមនសិការផ្សេងទៀតនៅទីស្នាក់ការបក្ស
២. មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលបន្ទាបតម្លៃលិខិតឆ្លងដែន ដើម្បីកាត់បន្ថយពលករឆ្លងទៅថៃខុសច្បាប់
៣. សាលាដំបូងខេត្តបន្ទាយមានជ័យ ដោះលែងស្រ្តីកម្មករអូសរទេះទាំងបីនាក់ បន្ទាប់ពីបង្ខំឱ្យទទួលយកលក្ខខណ្ឌរបស់អាជ្ញាធរ
៤. នៅរាត្រីនេះ យើងនឹងមានអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក ថា ថៃ មកផ្តល់ព័ត៌មានលម្អិតជុំវិញរឿងបែកធ្លាយខ្សែអាត់សំឡេងរបស់លោក ហ៊ុន សែន ពីគម្រោងកម្ទេចកម្លាំងអ្នកប្រឆាំង…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
Title: ផែនការរបស់លោក ហ៊ុន សែន បន្តកម្ទេចអ្នកប្រឆាំង គឺជា«អំពើខុសច្បាប់»
Description: ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើល ចាត់ទុកផែនការរបស់លោក ហ៊ុន សែន ក្នុងការបន្តកម្ទេចអ្នកប្រឆាំង គឺជាអំពើខុសច្បាប់
២. យុវជនខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរខេត្តលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ
៣. កម្មកររោងចក្រ សេងបូ ហ្គាមិន (SHENGBO Garment) តវ៉ាទាមទារឱ្យប្រធានសហជីពរបស់ពួកគេចូលធ្វើការវិញ
៤. ជនជាតិចិនម្នាក់ស្លាប់ក្រោយធ្លាក់ពីលើអគារ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤៖
១. តុលាការបន្តសួរសកម្មជនចលនាមាតាធម្មជាតិដោយភ្ជាប់ពួកគេនឹងស្ថាបនិកចលនា លោក អាឡិច
២. មេធាវីស្នើសាលាឧទ្ធរណ៍លើកពេលសវនាការដោយសារអវត្តមានប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី
៣. អាជ្ញាធរក្រុងប៉ោយប៉ែត បញ្ជូនស្ត្រីកម្មករអូសរទេះ៣នាក់ទៅតុលាការចោទពីបទញុះញង់
៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពី ថាតើការប្រញាប់បើកការដ្ឋានព្រែកជីកហ្វូណន អាចបញ្ចៀសកម្ពុជាពីជម្លោះភូមិសាស្ត្រនយោបាយក្នុងតំបន់មេគង្គដែរឬទេ?...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤៖
១. តុលាការកំពូល បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីបក្សកម្លាំងជាតិ លោក គា វិសាល
២. សកម្មជនបក្សប្រឆាំង ស្នើនាយករដ្ឋមន្ត្រីជប៉ុនជំរុញទៅលោក ហ៊ុន ម៉ាណែត ឱ្យដោះលែងអ្នកទោសមនសិការ
៣. តុលាការក្រុងភ្នំពេញ នឹងបន្តសវនាការសំណុំរឿងសកម្មជនការពារបរិស្ថាន ក្រោមបទចោទ«ប្រមាថព្រះមហាក្សត្រ» និង«រួមគំនិតក្បត់»
៤. ពលរដ្ឋថាមន្ត្រីរាជការភាគច្រើនមិនបានបម្រើរាស្ត្រទេ តែផ្គាប់ចិត្តលោក ហ៊ុន ម៉ាណែត… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤
១. អ្នកច្បាប់ ទាមទារឱ្យអាជ្ញាធរទទួលខុសត្រូវចំពោះសិស្សសាលាម្នាក់ស្លាប់ដោយសារលិចទូកនៅខេត្តកំពង់ធំ
២. អង្គការ និងពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ប្រារព្ធខួប៧៥ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម
៣. មេធាវីលោក នី ណាក់ ខកចិត្តដែលតុលាការកំពូលមិនអនុញ្ញាតឱ្យកូនក្តីនៅក្រៅឃុំ
៤. គ្រួសារ អះអាងថា តុលាការនឹងដោះលែងសកម្មជនសង្គម លោក ធែល ធីលែន នៅថ្ងៃទី១៨ ខែកក្កដា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ - Daha fazla göster